leftcenterrightdel

ប្រធានាធិបតីបារាំងលោក Emmanuel Macron

យោងតាមលេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសទៅកាន់អាមេរិកចាប់តាំងពីប្រធានាធិបតី Joe Biden ចូលកាន់តំណែង ហើយប្រការនេះនឹងបញ្ជាក់ពីទំនាក់ទំនងដ៏ស៊ីជម្រៅនិងរឹងនាំរវាងអាមេរិកនិងបារាំង ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិក។

ភាគីទាំងពីរនឹងពិភាក្សាអំពីភាពជាដៃគូជិតស្និទ្ធក្នុងបញ្ហាសកលរួម និងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។ ការពិភាក្សាក៏បានផ្តោតសំខាន់លើខ្លឹមសារមួយចំនួន រួមទាំងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចពិភពលោកនិងសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំងលោក Macron បានទៅទស្សនាសេតវិមានកាលពីខែមេសា ឆ្នាំ ២០១៨ ក្រោមរដ្ឋអំណាចអតីតប្រធានាធិបតី Donald Trump៕

តាម vovworld.vn