ក្នុងរបាយការណ៍ថ្មីៗបំផុត OECD នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២  នៅកម្រិត ៣% ដដែល ប៉ុន្តែបានបន្ទាបការព្យាករណ៍ក្នុងឆ្នាំ ២០២៣  មកត្រឹម ២.២% បើប្រៀបធៀបនឹងកម្រិត ២.៨% ក្នុងការព្យាករណ៍កាលពីខែមិថុនាកន្លងទៅ។ របាយការណ៍របស់ OECD ក៏បានសរឲ្យឃើញពីយថាទស្សន៍កំណើនរបស់បណ្ដាប្រទេសស្ទើរតែទាំងអស់ក្នុងក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) គឺសុទ្ធតែបានធ្លាក់ចុះលើកលែងតែទួរគី ឥណ្ឌូណេស៊ី និងអង់គ្លេសប៉ុណ្ណោះ។

leftcenterrightdel
រូបថត៖ rte.ie

OECD បានឲ្យដឹងថាកំណើនសេដ្ឋកិច្ចពិភពលោកអាចងាយជាប់គាំងនៅក្នុងត្រីមាសទី ២ ឆ្នាំនេះ ហើយទិន្នន័យរបស់ខឿនសេដ្ឋកិច្ចជាច្រើន "បានបង្ហាញពីដំណាក់កាលកំណើនយឺតយ៉ាវអូសបន្លាយ"។ ហើយតួរលេខមួយចំនួនបានប្រែក្លាយកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យយថាទស្សន៍កំណើនពិភពលោកមានភាពអាប់អួរផងដែរ៕

តាម vovworld.vn