leftcenterrightdel
ផ្លូវដើរទិញឥវ៉ាន់មួយនៅ Hyogo ប្រទេសជប៉ុន។ (រូបថត៖ AFP/VNA)

ជាផ្នែកមួយនៃផែនការគ្រប់ជ្រុងជ្រោយអំពីការស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ រដ្ឋាភិបាលជប៉ុនគ្រោងនឹងដកការរឹតត្បិតនៅតាមព្រំដែនទាំងស្រុងចាប់ពីថ្ងៃទី ១១ ខែតុលា។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិអាណត្តិទី ៧៧ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២៣ ខែកញ្ញា។

តាមនោះ ចាប់ពីថ្ងៃទី ១១ ខែតុលា ជប៉ុននឹងដកចោលទាំងស្រុងនូវការដាក់កំហិតលើចំនួនមនុស្សឆ្លងចូលប្រទេសជំនួសឲ្យការកំណត់បច្ចុប្បន្នគឺ ៥០.០០០ នាក់ ក្នុងមួយថ្ងៃ ក៏ដូចជាលុបចោលទាំងស្រុងនូវការដាក់កំហិតលើការធ្វើដំណើរទេសចរណ៍សម្រាប់បុគ្គលនិងការរឹតត្បិតលើការធ្វើដំណើរដោយគ្មានទិដ្ឋាការ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏នឹងចាប់ផ្ដើមកម្មវិធីជំរុញទេសចរណ៍ ដូចជាការបញ្ចុះតម្លៃការធ្វើដំណើរទេសចរណ៍នៅទូទាំងប្រទេស ការបញ្ចុះតម្លៃសម្រាប់ការចូលរួមព្រឹត្តិការណ៍កម្សាន្តនានា ដើម្បី​ជួយទ្រទ្រង់អាជីវកម្មក្នុងវិស័យសេវាកម្មដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ៕

តាម vovworld.vn