លោកក៏បានអំពាវនាវដល់ពិភពលោករួបរួមសាមគ្គីគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមជាសាកល។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមនឹង "បញ្ហាធំ" និង "ការបែកបាក់គ្នាកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ"។

leftcenterrightdel
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

ក្ដីជឿទុកចិត្តកំពុងចុះខ្សោយយ៉ាងធ្ងន់ធ្ងរ ស្ថានការវិសមភាពកំពុងកើនឡើង សីតុណ្ហភាពពិភពលោកកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលអ្នកដែលងាយរងគ្រោះបំផុតគឺជាជនរងគ្រោះដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត។ លោកបានលើកច្បាស់ថា នាបច្ចុប្បន្ននេះ ពិភពលោកកំពុងពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលច្រើនពេក ដូច្នេះហើយយើងត្រូវធ្វើអន្តរាគមន៍នឹងបង្ខំឱ្យក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីលទទួលខុសត្រូវ៕

តាម vovworld.vn