leftcenterrightdel
ផ្សារទំនើបមួយនៅអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាខ្វះខាតទំនិញ (រូបថត៖ AFP/VNA)

សហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១៩ ខែកញ្ញា បានស្នើឡើងសេចក្តីព្រាងបទប្បញ្ញត្តិដែលនឹងផ្តល់ឲ្យគណៈកម្មការអឺរ៉ុប (EC) សិទ្ធិដោះស្រាយជាបន្ទាន់នូវវិបត្តិប្រភពផ្គត់ផ្គង់។ យោងតាមសេចក្តីព្រាងបទប្បញ្ញត្តិនោះ ក្រុមហ៊ុនដែលមានទីស្នាក់ការនៅ អឺរ៉ុបអាចត្រូវបានបង្ខំឲ្យផ្តល់អាទិភាពដល់ការផលិតនូវផលិតផលសំខាន់ៗ ហើយស្តុកទុកទំនិញដែលទាក់ទងនឹងវិបត្តិ។ យន្តការនេះត្រូវបានស្នើឡើងដើម្បីដោះស្រាយបញ្ហាប្រភពផ្គត់ផ្គង់ដែលបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និង​វិបត្តិនៅអ៊ុយក្រែន។ មុននោះ សហរដ្ឋអាមេរិក និងជប៉ុនក៏បានអនុម័តលើវិធានការស្រដៀងគ្នាមួយចំនួនរួចហើយ។

សេចក្តីព្រាងបទប្បញ្ញត្តិផ្តល់សិទ្ធិដល់ EC តម្រូវឲ្យប្រទេស EU រៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ហើយបង្កើនការផ្គត់ផ្គង់ទំនិញទាក់ទងនឹងវិបត្តិឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន រួមទាំងការពង្រីកឬកែលម្អមូលដ្ឋានផលិតដែលមានស្រាប់ ឬ បង្កើតមូលដ្ឋានថ្មី ហើយនាំយកទំនិញដែលទាក់ទងនឹងវិបត្តិទៅកាន់ទីផ្សារ៕

តាម vovworld.vn