គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក ដែលរៀបចំដោយលោក Nguyen Hoang Hiep អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ អនុប្រធានគណៈកម្មការដឹកនាំជាតិសម្រាប់ការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ។

leftcenterrightdel
លោក Nguyen Hoang Hiep ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក

កិច្ចប្រជុំ APMCDRR ឆ្នាំ២០២២ គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ក្រោមប្រធានបទ “ពីវិបត្តិទៅជាស្ដារឡើងវិញ៖ ឆ្ពោះទៅអនាគតនៃអាស៊ី-ប៉ាស៊ីហ្វិកតាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ”។ ប្រតិភូជិត ៣,០០០ នាក់មកពីប្រទេសចំនួន៤០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។

leftcenterrightdel
ប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំ

ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក លោក Nguyen Hoang Hiep អនុរដ្ឋមន្ត្រី បានចាត់ទុកថា បច្ចុប្បន្ននេះ វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការអនុវត្តប្រកបដោយការទទួលខុសត្រូវលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិ។ លោក Nguyen Hoang Hiep អនុរដ្ឋមន្ត្រី បានអះអាងថា វៀតណាមនឹងដើរតួជាស្ពានដ៏មានប្រសិទ្ធភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងអាស៊ាន និងបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការអនុវត្តដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយហានិភ័យជាច្រើនក្នុងពេលតែមួយ៕

បកប្រែដោយ Thuy Anh