លោក Mihir Kanade ប្រធានយន្តការជំនាញនៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិអភិវឌ្ឍន៍ បានបង្ហាញរបាយការណ៍នេះមុនពេលសម័យប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។

leftcenterrightdel
បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបថត៖ AFP)

យោងតាមរបាយការណ៍នេះ នៅពេលដែលសង្គមក្លាយទៅជាពហុជាតិសាសន៍ ពហុសាសនា និងពហុវប្បធម៌ គឺមានតម្រូវការក្នុងការវិនិយោគបន្ថែមលើលក្ខណៈទូទៅ និងការតភ្ជាប់ ដើម្បីទាញយកផលប្រយោជន៍ពីភាពចម្រុះសម្រាប់មនុស្សជាតិទាំងមូលជំនួសឱ្យការមើលឃើញថាជាការគំរាមកំហែង។ លោក Kanade បានរំលឹកឡើងវិញនូវការអំពាវនាវដល់សហគមន៍អន្តរជាតិបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សជាសកល និងតម្លៃនានា ដើម្បីការពារសមភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបក្នុង និងក្រៅក្របខ័ណ្ឌនៃសិទ្ធិអភិវឌ្ឍន៍៕

តាម vovworld.vn