leftcenterrightdel
ទិដ្ឋភាពទូទៅនៃសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (រូបថត៖ AFP/VNA)

នៅទីនេះ វៀតណាមបានថ្លែងសុន្ទរកថា ដោយតំណាងឲ្យប្រទេសសមាជិកស្ថាបនិកក្រុមមិត្តភក្តិទាំង ១២ ប្រទេសនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (GoF UNCLOS) ដោយសន្យាជំរុញការអនុវត្ត និងគោរពអនុសញ្ញានេះ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងពីតួនាទីរបស់ UNCLOS ដែលជាក្របខ័ណ្ឌគតិយុត្តិកែប្រែរាល់សកម្មភាពនៅលើសមុទ្រ និងមហាសាគរ ដោយត្រូវបានទទួលស្គាល់ជាសកល ព្រមទាំងត្រូវបានសង្កត់ធ្ងន់ជាច្រើនដងនៅក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់សហគមន៍អន្តរជាតិត្រូវមានភាពរឹងមាំក្នុងការថែរក្សាបទបញ្ញត្តិគតិយុត្តិនៅលើមហាសាគរដែលបានចែងក្នុងអនុសញ្ញា។ ដូច្នេះហើយ មិនថាប្រទេសតូច ឬប្រទេសមហាអំណាចគឺសុទ្ធតែត្រូវគោរពតាមកាតព្វកិច្ចគតិយុត្តិរបស់ខ្លួនតាមអនុសញ្ញា។ បណ្ដាប្រទេសត្រូវធានាសិទ្ធិសេរីភាពនាវាចរណ៍ សុវត្ថិភាពនិងសន្តិសុខសម្រាប់សកម្មភាពនាវាចរណ៍ស្របច្បាប់ ហើយត្រូវអភិរក្សនិងប្រើប្រាស់មហាសាគរ និងប្រភពធនធានសមុទ្រប្រកបដោយចីរភាពផងដែរ៕

តាម vovworld.vn