យោងតាមក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ក្រុមអាទិភាពរួមមានអ្នកដែលធ្វើការនៅជួរមុខក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាត មានដូចជា កងកម្លាំងយោធា និងនគរបាល មនុស្សចាស់ និងមន្ត្រីជាន់ខ្ពស់។

leftcenterrightdel
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជន (រូបថត៖ vnanet.vn)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាក់វ៉ាក់សាំងដូសទី៤ នៅគេហដ្ឋានរបស់សម្តេច ក្នុងក្រុងតាខ្មៅភាគខាងត្បូង និងបានជំរុញឲ្យប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំង ពេលដល់វេនកំណត់របស់ពួកគាត់។

សម្តេចបានមានប្រសាសន៍ថា “គ្មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងបង្ការទេ រួមជាមួយវិធានការសុខាភិបាល បីកុំ បីការពារ”។ វិធានការ៣ការពាររួមមាន ការពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតពីគ្នា ១.៥ ម៉ែត្រ រីឯវិធានការ៣កុំ ជៀសវាងកន្លែងចង្អៀត និងបិទជិត ជៀសវាងកន្លែងមានមនុស្សច្រើន និងជៀសវាងការប៉ះគ្នាទៅវិញទៅមក។

ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមមក ប្រទេសកម្ពុជាបានកត់ត្រាករណីឆ្លងសរុបចំនួន ១២០,៧២៨ ករណី ដោយមានអ្នកស្លាប់ចំនួន ៣,០១៥ នាក់ និងជាសះស្បើយចំនួន ១១៧,០៧២ នាក់។

ប្រទេសកម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ ចាប់តាំងពីខែវិច្ឆិកា ដោយមានការជំរុញដោយអត្រាការចាក់វ៉ាក់សាំងខ្ពស់។

ក្រសួងសុខាភិបាលកម្ពុជាក៏បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរៀបចំចាក់ជូនប្រជាពលរដ្ឋយ៉ាងហោចណាស់បានមួយដូសនៃវ៉ាក់សាំងកូវីដ-១៩ បានប្រមាណ ១៤.៣ លាននាក់ឬ ៨៩.៤ ភាគរយនៃចំនួនប្រជាជន ១៦ លាននាក់របស់ខ្លួន។ ក្រសួងក៏បានបន្ថែមថា ក្នុងចំណោមប្រជាជន ១៣.៧ លាននាក់ ឬ ៨៥.៦ ភាគរយត្រូវបានចាក់វ៉ាក់សាំងពេញលេញ ចំនួនពីរដូស ហើយ ៤.៣៩ លាននាក់ ឬ ២៧.៤ ភាគរយ បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជ្រុញ៕

បកប្រែដោយ Thanh Cong