leftcenterrightdel
រង្វាន់នឹងលើកទឹកចិត្តអ្នកវិទ្យាសាស្រ្តជាស្ដ្រីអាស៊ាន (រូបថតឧទាហរណ៍៖ vnanet.vn)

គណៈកម្មការរៀបចំបានឲ្យដឹងថា “បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យពេទ្យ និងសន្តិសុខ” គឺជាប្រធានបទនៃរង្វាន់ឆ្នាំនេះ ដើម្បីបញ្ជាក់សារៈសំខាន់របស់ AI ក្នុងការផ្តល់សេវាថែទាំសុខភាព ដែលកាន់តែប្រសើរឡើង និងមានតម្លៃសមរម្យសម្រាប់ប្រជាជនជាង ៦៦០ លាននាក់នៅក្នុងប្រទេសសមាជិកអាស៊ាន។ បេក្ខជនទាំងឡាយដែលកំពុងធ្វើការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គណិតវិទ្យា (STEM) នឹងចូលរួមប្រកួត ២ វិញ្ញាសារ ជារង្វាន់សម្រាប់អ្នកវិទ្យាសាស្ត្រជាស្រ្តីដែលមានអាយុក្រោម ៤៥ ឆ្នាំ និងការប្រកួតសម្រាប់អ្នកមានអាយុ ៤៦ ឆ្នាំឡើងទៅ៕

បកប្រែដោយ Thuy Anh