យោងតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា គោលដៅទេសចរណ៍នៅទូទាំងប្រទេសនេះកំពុងស្ដារឡើងវិញ រួមមាន គោលដៅទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ និងរមណីយដ្ឋាន។

leftcenterrightdel
ភ្ញៀវទេសចរធ្វើដំណើរទេសចរណ៍បន្ទាប់ពីជំងឺ Covid-19 ត្រូវបានគ្រប់គ្រង (រូបថត៖ vov.vn)

លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងទៀតថា ទោះបីមិនរៀបចំសកម្មភាពធំៗ ដូចរាល់ឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែ ប្រជាជននៅតែមករាជធានីភ្នំពេញ និងគោលដៅទេសចរណ៍ធំៗនៅទូទាំងប្រទេស។ អត្រាកក់សណ្ឋាគារ និងផ្ទះសំណាក់មានកម្រិតខ្ពស់ ជាពិសេសនៅខេត្តទេសចរណ៍ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តសៀមរាប ខេត្តមណ្ឌលគិរី។ល។

នេះគឺជាសញ្ញាសុទិដ្ឋិនិយមសម្រាប់សេដ្ឋកិច្ច នៅពេលដែលកម្ពុជាសម្រេចចិត្តធ្វើឲ្យរកសភាពធម្មតាតាមបែបគន្លងថ្មី ដោយសម្របខ្លួនទៅនឹងជំងឺកូវីដ-១៩ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១៕

បកប្រែដោយ Thuy Anh