leftcenterrightdel
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក (រូបថត៖ រ៉យទ័រ)

ស្ថានទូតអាមេរិកប្រចាំនៅប្រទេសប្រ៊ុយណេបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) – សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែតុលាតាមអនឡាញ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងទី ៣៩ កិច្ចប្រជុំកំពូលពាក់ព័ន្ធនានារវាងអាស៊ាន និងបណ្ដាដៃគូ ដែលបានរៀបចំឡើងតាមអនឡាញចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ តុលា។ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញការបង្កើនទំនាក់ទំនងជាមួយអាស៊ាន រួមជាមួយការប្រដេញតាមកិច្ចសហប្រតិបត្តិការមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកជាមួយប្រទេសជប៉ុន អូស្ត្រាលី និងឥណ្ឌា៕

តាម vovworld.vn