លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះចេញសេចក្ដីសម្រេចចិត្តពោលខាងលើ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

leftcenterrightdel
រូបថតឧទាហរណ៍ (thestar.com.my)

សេចក្តីប្រកាសព័ត៌មានបានអះអាងច្បាស់លាស់ថា ការលុបចោលបម្រាមផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរត្រង់ពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ នេះ រួមចំណែកក្នុង​ការបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លង ប្រក្រតីភាពថ្មី រួមទាំងការស្តារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស។

សេចក្តីសម្រេចចិត្តនេះត្រូវបានចុះចេញបន្ទាប់ពីកម្ពុជាបានចាក់វ៉ាក់សាំង ១ លើកសម្រាប់ប្រជាជន ១៣.៦៥ នាក់ ស្មើនឹង ៨៥.៣៣% នៃប្រជាជនចំនួន ១៦ លាននាក់របស់ប្រទេសនេះ៕

បកប្រែដោយ Thuy Anh