អង្គការសហប្រជាជាតិជួបប្រជុំជាបន្ទាន់អំពីករណីបាញ់បង្ហោះសាកល្បងមីស៊ីលប៉ាឡីស្ទីកពីនាវាមុជទឹករបស់ស.ប.បកូរ៉េ
ប្រទេសសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួន៣ គឺ អាមេរិក អង់គ្លេសនិងបារាំងបានឲ្យដឹងថា នាពេលខាងមុខ គេនឹងជំរុញឲ្យមានការអនុវត្តយ៉ាងម៉ឺងម៉ាត់ជាងទៀតនូវបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ។
នាព្រឹកព្រលឹមថ្ងៃទី២១ ខែតុលា (តាមម៉ោងវៀតណាម) ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំបិទទ្វារជាបន្ទាន់អំពីបញ្ហាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប) មួយថ្ងៃក្រោយពីទីភ្នាក់ងារសារព័ត៌ មានជាតិនៃប្រទេសនេះចុះផ្សាយព័ត៌មានថា គេបានសាកល្បងប្រកបដោយជោគជ័យ មីស៊ីលប៉ាលីស្ទីកបាញ់បង្ហោះពីនាវាមុជទឹក។
|
|
មីស៊ីប៉ាលីស្ទីកបែបថ្មីត្រូវបានបាញ់បង្ហោះជាសាកល្បងពីនាវាមុជទឹកនៅតំបន់សមុទ្រ Sinpo ស.ប.បកូរ៉េកាលពីថ្ងៃទី១៩ តុលា (រូបថត៖ Yonhap/vnanet.vn) |
យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអ.ស.ប បានដកស្រង់ប្រភពព័ត៌មានការទូតឲ្យដឹងថា គ្មានសមាជិកណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខស្នើឲ្យចេញសេចក្ដីប្រកាសរួមបន្ទាប់ពីកិច្ចប្រជុំឡើយ។ ប្រទេសសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួន៣ គឺ អាមេរិក អង់គ្លេសនិងបារាំងបានឲ្យដឹងថា នាពេលខាងមុខ គេនឹងជំរុញឲ្យមានការអនុវត្តយ៉ាងម៉ឺងម៉ាត់ជាងទៀតនូវបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ។ ក្នុងពេលជាមួយគ្នានោះប្រទេសសមាជិកអចិន្រ្តៃយ៍ចំនួន ២ នៅសេសសល់គឺចិននិងរុស្ស៊ីមិនថ្លែងមតិនោះឡើយ។
និយាយជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអ.ស.ប តំណាងវៀតណាមបានបង្ហើបឲ្យដឹងថា ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ វៀតណាម បានចែករំលែកការព្រួយបារម្ភរបស់បណ្ដាប្រទេសអំពីករណីបាញ់បង្ហោះសាកល្បង មីស៊ីលរបស់ស.ប.បកូរ៉េកាលពីថ្ងៃទី១៩ តុលា។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធ ជៀសវាងសកម្មភាពដែលបណ្ដាលឲ្យភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃការចាប់ផ្ដើមការចរចាឡើងវិញក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបានផងដែរ។
វៀតណាមបានរំលឹកសារជាថ្មីម្ដងទៀតនូវគោលនយោបាយដ៏ឥតងាករេ ដែលគាំទ្រចំពោះការរំសាយសព្វាវុធ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ឆ្ពោះទៅលុបបំបាត់ទាំងស្រុងប្រភេទអាវុធនេះ៕
តាម vovworld.vn