leftcenterrightdel
EU នាំចេញវ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ១ ពាន់លានដូស 

EU បាននាំចេញវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៨៧ លានដូស តាមយន្តការ COVAX។ ក្នុងពេលនោះ វ៉ាក់សាំងភាគច្រើនដែលនៅសល់គឺត្រូវបានបណ្ដាប្រទេសដទៃបញ្ជាទិញតាមកិច្ចសន្យាដែលបានផលិតនៅ EU។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ EU នឹងបរិច្ចាគវ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ៥០០ លានដូស ជូនបណ្ដាប្រទេសដែលងាយរងផលប៉ះពាល់បំផុត ដោយសារជំងឺរាតត្បាត ព្រមទាំងអំពាវនាវដល់បណ្ដាប្រទេសដទៃទៀតរួមគ្នាពន្លឿនការចែករំលែកវ៉ាក់សាំងផងដែរ។

លោកស្រី Ursula von der Leyen បានអះអាងថា EU ជានិច្ចកាលចែករំលែកវ៉ាក់សាំងប្រកបដោយសមភាពជាមួយបណ្ដាប្រទេសដទៃនៅលើពិភពលោក ដូច្នេះ ចំនួនវ៉ាក់សាំងនាំចេញគឺស្មើនឹងចំនួនវ៉ាក់សាំងដែលបានចាក់ជូនប្រជាជនក្នុងប្លុក។ ប្រធាន EU បានលើកច្បាស់ថា EU បានសម្របសម្រួលជាមួយអាមេរិកដាក់ចេញគោលដៅជួយពិភពលោកសម្រេចបានអត្រាចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ៧០% នាឆ្នាំក្រោយផងដែរ៕

តាម vovworld.vn