leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ រួមជាមួយសមាជិកនានានៃអង្កការសហប្រជាជាតិបានអបអរសាទរចំពោះបទឈប់បាញ់ដោយឯកតោភាគីរបស់រដ្ឋអំណាចសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅថ្ងៃទី ១៥ ខែតុលាកន្លងទៅ ហើយអំពាវនាវឱ្យបណ្ដាក្រុមប្រដាប់អាវុធចេញសេចក្ដីប្រកាសដូច្នេះផងដែរ។ ប្រឈមនឹងបញ្ហាអសន្តិសុខ ភាពក្រីក្រ ការបាត់បង់លំនៅដ្ឋាន អំពើហិង្សាផ្លូវភេទក្នុងជម្លោះនោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ជំរុញការកសាងទំនុកទុកចិត្ត និងបង្កើនការសន្ទនា ព្រមទាំងលើកកម្ពស់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ សំដៅដោះស្រាយឲ្យបានដល់ឬសគល់នៃមូលហេតុជម្លោះ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យបង្កើនជំនួយឧបត្ថម្ភពីបរទេសជូនប្រជាជននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលដើម្បីគោលដៅស្ថិរភាព និងអភិវឌ្ឍន៍ផងដែរ៕

តាម vovworld.vn