កាសែត Khmer Times បានស្រង់សម្តីតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Li Ailan ដែលនិយាយថា ប្រសិនបើឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ បានល្អ  កម្ពុជាអាចបើកឡើងវិញដោយសុវត្ថិភាព។

leftcenterrightdel
កម្ពុជាទទួលវ៉ាក់សាំងកូវីដ ១៩ នៅព្រលានយន្តហោះភ្នំពេញកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ (រូបថត៖ vnanet.vn)

លោកស្រីបាននិយាយថា វិស័យនីមួយៗអាចបើកឡើងវិញដោយសុវត្ថិភាព និងការទទួលខុសត្រូវ ដោយមានតុល្យភាពគោលនយោបាយផ្អែកលើហានិភ័យលើវិធានការសុខភាពសាធារណៈ និងសង្គមដែលរួមបញ្ចូលនូវការណែនាំពីវិស័យសុខាភិបាល។ 

ប៉ុន្ដែលោកស្រី Li Ailan ក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញដែលគ្មានការរៀបចំផែនការនិងការគ្រប់គ្រងហានិភ័យឲ្យបានល្អអាចនាំមកករណីឆ្លងជំងឺកូវីដ ១៩ នឹងកើនឡើង មន្ទីរពេទ្យនឹងលើសពីចំណុះ ហើយ​ប្រតិបត្តិការសេដ្ឋកិច្ចអាចនឹងត្រូវបិទម្តងទៀត។

នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានសម្តែងក្តីសង្ឃឹមថា កម្ពុជានឹងរួចផុតពីជំងឺរាត​ត្បាតនេះ ហើយវិលត្រឡប់ទៅរកជីវិតធម្មតាថ្មី ប្រសិនបើប្រជាជនបន្តអនុវត្តវិធានការបង្ការការរីករាលដាលជំងឺកូវីដ ១៩ ឱ្យបានត្រឹមត្រូវនិងទៀងទាត់៕

បកប្រែដោយ Pham Diep