នេះជារង្វាន់ទី ៥ ហើយដែល ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ទទួលបាននៅឆ្នាំនេះ ដោយត្រួវបានគណៈមេប្រយោគតំបន់ និងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការនាំមុខគេក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងក្នុងអាស៊ាន។

leftcenterrightdel
រូបថតឧទាហរណ៍ (vnexpress.net)

សូមរំលឹកថា  ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានទទួលស្គាល់អំពីការបន្សុាំរបស់សហគ្រាសក្នុងបរិបទនៃជំងឺ Covid-19 ដោយទទួលរង្វាន់ Stevie អាស៊ី-ប៉ាស៊ីហ្វិច ខណៈដែលអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ទទួលបានរង្វាន់សហគ្រិនរបស់ឆ្នាំ ក្នុងពិធីប្រគល់រង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក៏ត្រូវបានទទួលស្គាល់ក្នុងការប្រគល់សិទ្ធិសង្គមសម្រាប់ប្រតិកម្មលើពហុវិស័យ។ សហគ្រាសនេះបានសហការយ៉ាងសកម្មជាមួយអង្គភាពអាជីកម្ម ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។

ក្នុងប៉ុន្មានឆ្នាំកន្លងមក ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក លើគម្រោងរបស់មូលដ្ឋាន ហើយសន្យានឹងរួមដំណើរជាមួយកម្ពុជាក្នុងរយៈពេលយូរអង្វែង៕

បកប្រែដោយ Thuy Anh