ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះដំណើរការនយោបាយនៅ Kyrgyzstan និងជំរុញកិច្ចសន្ទនាដែលទាក់ទងនឹងបញ្ហាព្រំដែនរវាង Kyrgyzstan និង Tajikistan ក៏ដូចជាកិច្ចព្រមព្រៀងរួមរវាងបណ្តាប្រទេសនៅអាស៊ីកណ្តាលស្តីពីការគ្រប់គ្រងធនធានទឹកឆ្លងដែន។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy សង្ឃឹមថា UNRCCA នឹងបន្តដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់បណ្តាប្រទេសនៅអាស៊ីកណ្តាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ  COVID-19 ការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការគ្រប់គ្រងធនធានទឹកឆ្លងដែន បង្កើនកិច្ចសហប្រតិបត្ដិការក្នុងតំបន់ និងលើកកម្ពស់ការចូលរួមរបស់យុវជន និងស្ត្រីក្នុងការទូតការពារ។

UNRCCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយយោងតាមសេចក្តីសំរេចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដោយផ្អែកលើសំណើរបស់ប្រទេសនៅអាស៊ីកណ្តាលចំនួន ៥ រួមមាន​ Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan និង Uzbekistan ស្តីពីការបង្កើតយន្តការក្នុងតំបន់ដើម្បីជំរុញកិច្ចសន្ទនា ការទូតការពារ និងកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ និងការដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណីក្នុងចំណោមប្រទេសទាំង ៥ នេះ៕

បកប្រែដោយ Pham Diep