រដ្ឋមន្រ្តីក្រសួងបង្វែរអេកូឡូស៊ីរបស់ប្រទេសអ៊ីតាលី លោក Roberto Cingolani បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះគឺជាមូលដ្ឋានត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំលើកទី ២៦ នៃហត្ថលេខីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP-២៦) គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Glasgow ប្រទេសអង់គ្លេស។

leftcenterrightdel
រូបថតឧទាហរណ៍ (independent.org)

ក៏ប៉ុន្តែ រដ្ឋមន្រ្តីទាំងឡាយមិនទាន់ឯកភាពលើខ្លឹមសារលើព្រំដែននៃកំដៅផែនដីពី ១.៥ ទៅ ២ អង្សាសេដែលកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផ្តល់សច្ចាប័នដោយប្រទេសជិត ២០០។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពាវនាវឱ្យកំណត់កំដៅផែនដីនៅកំរិត “ក្រោម ២ អង្សាសេ” និងនៅកំរិត ១.៥ អង្សាសេប្រសិនបើអាចបាន៕

បកប្រែដោយ Huyen Trang