leftcenterrightdel
លោកស្រី Katherine Tai (រូបថត៖ vnanet.vn)

សេចក្តីថ្លែងការណ៍របស់ USTR បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលសម្រេចបានរវាងក្រសួងរតនាគារសហរដ្ឋអាមេរិកនិងធនាគាររដ្ឋវៀតណាមបានផ្តល់មកនូវដំណោះស្រាយសមស្របចំពោះបញ្ហាដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ដូច្នេះហើយគ្មានសកម្មភាពពាណិជ្ជកម្មណាមួយនឹងត្រូវធ្វើឡើងនៅពេលនេះឡើយ។

លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិកបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យរូបិយប័ណ្ណហើយបានចាត់ទុកថា ជាគំរូដ៏សំខាន់សម្រាប់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ នាពេលខាងមុខ ដោយមានការសម្របសម្រួលពីក្រសួងរតនាគារ, USTR នឹងធ្វើការជាមួយវៀតណាមដើម្បីធានាការអនុវត្ត ហើយនឹងបន្តពិនិត្យមើលការអនុវត្តរូបិយវត្ថុរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត។

មុននោះ នៅដើមសប្តាហ៍នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកនិងធនាគាររដ្ឋវៀតណាមបានឈានដល់កិច្ចព្រមព្រៀងដើម្បី​ដោះ​ស្រាយការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការអនុវត្តរូបិយវត្ថុរបស់វៀតណាម៕

តាម vovworld.vn