ថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សា រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានវាយតម្លៃថា ជប៉ុនជាមិត្ត និងជាដៃគូគួរឲ្យទុកចិត្តរបស់អាស៊ាន។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុន គឺជាទំនាក់ទំនងមួយដែលមានអត្ថន័យ និងទូលំទូលាយបំផុតរបស់អាស៊ានជាមួយដៃគូនានា។ ក្នុងតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុនដំណាក់កាលឆ្នាំ ២០១៨-២០២១ និងនាពេលខាងមុខ វៀតណាមតែងតែខិតខំរួមចំណែកកសាងទំនាក់ទំនង “ពីបេះដូងដល់បេះដូង” ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា និងទំនាក់ទំនងភាពជាដៃគូស្មើភាពគ្នារវាងអាស៊ាន និងជប៉ុន។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

តំណាងក្រសួងការបរទេសជប៉ុន លោក Washio Eiichiro បានសង្កត់ធ្ងន់ថា ជប៉ុនប្ដេជ្ញាចិត្ដជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់ និងអន្ដរជាតិដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងស្មានមិនដល់។

អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung បានសង្កត់ធ្ងន់លើទិសដៅក្នុងការជំរុញទំនាក់ទំនងអាស៊ាន-ជប៉ុន នាពេលខាងមុខ ហើយបានសំដែងការជឿជាក់ថា ថៃជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន បន្ទាប់នឹងបន្តរក្សាកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍទំនាក់ទំនងឡើងកម្រិតកម្ពស់ថ្មីមួយទៀត៕

បកប្រែដោយ Thanh Cong