leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ AFP/VNA)

ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី៣ ខែមិថុនា បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិស្ដីពីការបំពេញបន្ថែមក្រុមហ៊ុនចំនួន២៨ចូល “បញ្ជីឈ្មោះខ្មៅ” ដែលរងការដាក់ទណ្ឌកម្មដោយរដ្ឋអំណាចវ៉ាស៊ីនតោណ ដោយសារជាប់ពាក់ព័ន្ធដល់វិស័យបច្ចេកវិទ្យាចារកម្មឬការពារជាតិ។ អាស្រ័យហេតុនេះ ចំនួនក្រុមហ៊ុនចិននៅក្នុងបញ្ជីឈ្មោះខ្មៅនេះ បានកើនឡើងដល់ ៥៩។ ក្នុងបញ្ជីឈ្មោះខ្មៅនេះ មានក្រុមហ៊ុនធំៗជាច្រើនដែលប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យានិងសំណង់ របស់ចិនដូចជា Huawei ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) China Mobie China Telecom សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិចិន (CNOOC) និងសម្ព័ន្ធក្រុមហ៊ុនសំណង់ផ្លូវរថភ្លើងចិនជាដើម៕

តាម vovworld.vn