leftcenterrightdel
មីយ៉ាន់ម៉ាជារបៀបវារ:មួយនៃសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ ខែមេសា (រូបថត៖ Reuters)

ប្រទេសជាសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះមជ្ឈភាព និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាមីយ៉ាន់ម៉ា។ ប្រទេសទាំងឡាយបានចាត់ទុកថា លទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ាននាពេលថ្មីៗនេះ គឺជាជំហានវិជ្ជមានមួយ។ ប្រទេសជាច្រើនបន្តបង្ហាញការព្រួយបារម្ភអំពីការប្រើប្រាស់អំពើហឹង្សា និងស្នើឱ្យភាគីនានាជៀសវាង និងចូលរួមក្នុងកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហានេះ។ បណ្តាប្រទេសរំពឹងថា អាស៊ាន និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាមីយ៉ាន់ម៉ា ហើយនៅចំពោះមុខ គឺកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលឆាប់បំផុត៕

បកប្រែដោយ Huyen Trang