គណៈសេនាធិការចំរុះកូរ៉េខាងត្បូង (JCS) បានលើកឡើងនៅថ្ងៃទី ៣០ ខែមេសាថា មន្ត្រីយោធាកំពូលរបស់កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានជួបពិភាក្សាគ្នានៅកោះហាវ៉ៃដោយសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងបរិបទមានការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង។

leftcenterrightdel
ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់របស់ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងចូលរួមក្នុងកិច្ចប្រជុំនៅកោះហាវ៉ៃ (រូបថត៖ Yonhap/vnanet.vn)

ក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមេសា តាមម៉ោងតំបន់ ប្រធាន JCS លោកឧត្តមសេនីយ៍ Won In-choul, លោកឧត្តមសេនីយ៍អាមេរិក Mark Milley និងលោកឧត្តមសេនីយ៍ជប៉ុន Koji Yamazaki បានចែករំលែកការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងពិភាក្សាអំពីសារៈសំខាន់នៃការជំរុញសណ្តាប់ធ្នាប់អន្តរជាតិឈរលើច្បាប់ក្នុងតំបន់។  យោងតាមលោកឧត្តមសេនីយ៍ Won In-choul កិច្ចសហប្រតិបត្តិការត្រីភាគីមានសារៈសំខាន់ណាស់ចំពោះសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េនិងអាស៊ីភាគឥសាន។ លោកនាយឧត្តមសេនីយ៍ Yamazaki របស់ជប៉ុនក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ Mark Milley បានបញ្ជាក់ជាថ្មីនូវ “ការប្តេជ្ញាចិត្តដ៏មុតមាំ” របស់អាមេរិកក្នុងការការពារសម្ព័ន្ធមិត្តទាំងពីរនៅអាស៊ីភាគឥសាននេះ៕

តាម vovworld.vn