ខុទ្ទកាល័យប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani កាលពីថ្ងៃទី ១៥ ខែមេសា បានឲ្យដឹងថា លោក Ghani បានពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងកាប៊ុល (Kabul) អំពីការដកទ័ពរបស់ទីក្រុងវ៉ាស៊ីនតោន និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

leftcenterrightdel
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ក្នុងពេលជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken កំពុងបំពេញទស្សនកិច្ចនៅទីក្រុងកាប៊ុលនៅថ្ងៃទី ១៥ ខែមេសា (រូបថត៖ AFP / vnanet.vn)

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានប្រធានាធិបតីអាហ្គានីស្ថាន លោក Ghani បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតី Ghani ក៏បានអះអាងថា អាហ្វហ្គានីស្ថានគោរពសេចក្តីសម្រេចចិត្តនាពេលថ្មីៗនេះរបស់សមភាគីអាមេរិក ក្នុងការដកកងទ័ពឲ្យវិលត្រឡប់មកស្រុកកំណើតវិញ ហើយទីក្រុងកាប៊ុលនឹងធានានូវដំណើរការផ្ទេរប្តូរឲ្យបានយ៉ាងរលូនផងដែរ៕

តាម vovworld.vn