leftcenterrightdel
លោកប្រធានាធិបតីអាមេរិក Joe Biden បានទៅកាន់ តំបន់ ៦០ នៃទីបញ្ចុះសពជាតិ Arlington ដែលជាទីកន្លែងបញ្ចុះសពទាហានអាមេរិកបានស្លាប់ក្នុងអំឡុងពេលសង្គ្រាមនៅអាហ្វហ្គានីស្ថាន (រូបថត៖ AP)

ប្រធានាធិបតីអាមេរិក លោក Joe Biden ទើបតែដាក់ចេញនូវផែនការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងបិទបញ្ចប់សង្គ្រាមដ៏យូរអង្វែងបំផុតរបស់អាមេរិកក្នុងពិធីរំលឹកខួបលើកទី ២០ នៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ១១ ខែកញ្ញា។

នៅក្នុងសុទ្ទរកថានៅសេតវិមានកាលពីថ្ងៃទី ១៤ ខែមេសា ប្រធានាធិបតីអាមេរិកលោក Biden បានប្រកាសថា វាដល់ពេលហើយដើម្បីបញ្ចប់សង្គ្រាមនេះ។ ភ្លាមៗបន្ទាប់ពីបានប្រកាសផែនការដកទ័ព លោកប្រធានាធិបតីអាមេរិករូបនេះបានទៅកាន់តំបន់ ៦០ នៃទីបញ្ចុះសពជាតិ Arlington ដែលជាទីកន្លែងបញ្ចុះសពទាហានអាមេរិកបានស្លាប់ក្នុងអំឡុងពេលសង្គ្រាមនៅអាហ្វហ្គានីស្ថាន៕

តាម vovworld.vn