leftcenterrightdel
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ AP)

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ស្តីពីជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុងហ្សឺណែវប្រទេសស្វីសនោះ លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា ភាពចលាចលក្នុងគោលនយោបាយរបស់បណ្ដារដ្ឋាភិបាលក៏ដូចជាភាពធូរលង់របស់ប្រជាជននៅតាមប្រទេសនានាកំពុងបណ្ដាលឲ្យជំងឺកូវីដ ១៩ ផ្ទុះឡើងយ៉ាងខ្លាំងក្លាឡើងវិញនៅតាមតំបន់ជាច្រើននៅលើពិភពលោក។ លោកបានអះអាងថា៖ “នៅខែមករា និងខែកុម្ភៈឆ្នាំនេះនៅលើពិភពលោក ករណីឆ្លងជំងឺកូវីដ ១៩ បានថយចុះក្នុងរយៈពេល ៦ សប្តាហ៍ជាប់ៗគ្នា។ ប៉ុន្តែឥឡូវនេះ ករណីឆ្លងជំងឺបានកើនឡើងក្នុងរយៈពេល ៧ សប្តាហ៍ ហើយចំនួនអ្នកស្លាប់ក៏បន្តកើនឡើងក្នុងរយៈពេល ៤ សប្តាហ៍ជាប់ៗគ្នាផងដែរ។ ប្រទេសជាច្រើននៅអាស៊ី និងមជ្ឈឹមបូព៌ាកំពុងរកឃើញករណីឆ្លងជំងឺកើនឡើងយ៉ាងឆាប់រហ័ស។ ប្រការទាំងនេះបានកើតមានឡើង ទោះបីជានាបច្ចុប្បន្ននេះ មានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង ៧៨០ លានដូស ត្រូវបានចាក់លើមនុស្សនៅទូទាំងពិភពលោកក៏ដោយ”៕

តាម vovworld.vn