leftcenterrightdel
រោងចក្រថាមពលនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់ (រូបថតឯកសារ៖ AFP / VNA)

កាលពីថ្ងៃទី ១២ ខែមេសា សហភាពអឺរ៉ុប (EU) បានព្រមានថានឹងប្រឆាំងជំទាស់រាល់ឧបាយកលសំដៅរារាំងដំណើរការចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ បន្ទាប់ពីកើតមានឧប្បត្តិហេតុនៅរោងចក្រនុយក្លេអ៊ែរ Natanz ដែលក្រុងតេអេរ៉ង់បានចាត់ទុកជាការវាយប្រហារភេរវកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ EU លោក Peter Stano បានឲ្យដឹងថា ប្លុកនេះប្រឆាំងជំទាស់រាល់ផែនការ សំដៅធ្វើឱ្យចុះខ្សោយឬធ្វើឲ្យសំណឹកកិច្ចខិតខំប្រឹងប្រែងការទូតដែលទាក់ទងនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។

លោក Peter Stano បានសង្កត់ធ្ងន់ថា EU នៅតែត្រូវបញ្ជាក់ការពិតជុំវិញឧប្បត្តិហេតុនៅរោងចក្រនុយក្លេអ៊ែរ Natanz របស់អ៊ីរ៉ង់។ យោងតាមលោករូបនេះថា ឧប្បត្តិហេតុនេះអាចជា“ អំពើភេរវកម្ម” ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយទៅលើបុគ្គលឬអង្គការដែលនៅពីក្រោយខ្នងករណីនេះទេ។ នៅថ្ងៃដដែល រុស្ស៊ីក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងក្តីសង្ឃឹមថា ឧប្បត្តិហេតុនៅរោងចក្រនុយក្លេអ៊ែរ Natanz នឹងមិនធ្វើឱ្យសំណឹកដល់ការសន្ទនានុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ៕

តាម​ vovworld.vn