លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ានបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

leftcenterrightdel
កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍអាស៊ាន-បារាំង (AF-DPC) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (រូបថត៖ baoquocte.vn)

ក្នុងកិច្ចប្រជុំ ភាគីបារាំងបានបញ្ជាក់លើការយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងសង្កត់ធ្ងន់ថា អាស៊ានដើរតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់តំបន់ ហើយមានបំណងចូលរួមឲ្យស៊ីជម្រៅថែមទៀតក្នុងដំណើរការដែលដឹកនាំដោយអាស៊ាន។

ប្រទេសបារាំងសន្យាជួយគាំទ្រអាស៊ានក្នុងការកសាងសហគមន៍ អនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ផ្ដល់អាទិភាពក្នុងក្របខ័ណ្ឌស្ដារឡើងវិញអាស៊ានទាំងមូល ផែនការមេស្ដីពីការតភ្ជាប់អាស៊ានដល់ឆ្នាំ២០២៥ (MPAC 2025) ផែនការគំនិតផ្តួចផ្តើមស្ដីពីការតភ្ជាប់អាស៊ានដំណាក់កាលទី៤ (២០២១-២០២៥) ព្រមទាំងរួមវិភាគទានយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើពិភពលោក។

ចំពោះទិសដៅសហប្រតិបត្តិការនៅពេលខាងមុខ ភាគីទាំងពីរឯកភាពខិតខំជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងផ្តោតទៅលើការអនុវត្តវិស័យមួយចំនួន ដែលត្រូវបានផ្ដល់អាទិភាពក្នុងស្ថានភាពបច្ចុប្បន្ន។ ជាពិសេស ភាគីទាំងពីរឯកភាពកសាងបញ្ជីវិស័យអាទិភាព (PCA) ដំណាក់កាល ២០២២-២០២៦ ដើម្បីកសាងមូលដ្ឋានសម្រាប់ការជម្រុញ និងអនុវត្តប្រកបដោយប្រសិទ្ធនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងបារាំងនៅពេលអនាគត។

តាមគម្រោង កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍអាស៊ាន-បារាំង នឹងរៀបចំឡើងនៅឆ្នាំ២០២២៕

បកប្រែដោយ Thanh Cong