leftcenterrightdel
រូបថតឧទាហរណ៍ (ប្រភព៖AFP/TTXVN)

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃទី ៣ ខែមីនា បានឲ្យដឹងថា អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសវៀតណាមមានសេចក្តីប្រកាសព័ត៌មានដែលអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម និងសហគមន៍មានការប្រយ័ត្នប្រយែងអំពីលទ្ធភាពនៃការឆ្លងរាលដាលជំងឺផ្តាសាយ A (H5N8) ដល់មនុស្សនៅពេលដែលគេបានរកឃើញថាមានកម្មករចំនួន ៧ នាក់ នៅកសិដ្ឋានចិញ្ចឹមមាន់នៅប្រទេសរុស្ស៊ី បានឆ្លងវីរុសផ្តាសាយ A (H5N8) ។

នេះគឺជារបាយការណ៍ដំបូងបង្អស់នៃការឆ្លងវីរុស H5N8 ពីសត្វបក្សាបក្សីដល់មនុស្ស ទោះបីជាវីរុសនេះបានឆ្លងរាលដាលនៅក្នុងបក្សាបក្សីនិងសត្វឆាបព្រៃចាប់តាំងពីឆ្នាំ ២០១៦ ក៏ដោយ។ ករណីមនុស្សទាំង ៧ នាក់សុទ្ធសឹងតែគ្មានរោគសញ្ញានោះឡើយ។ ហេតុដូច្នេះអង្គការស្បៀងអាហារពិភពលោក និងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម បានផ្តល់អនុសាសន៍ថា ប្រជាកសិករចិញ្ចឹមសត្វបក្សាបក្សី ត្រូវតែបង្កើនវិធានការធានាសុវត្ថិភាពជីវសាស្ត្រនៅតាមតំបន់ចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសចម្លង ព្រមទាំងគោរពតាមកាលវិភាគចាក់វ៉ាក់សាំង និងធានានូវអាហារូបត្ថម្ភល្អសម្រាប់សុខភាពស្វតបក្សាបក្សីជាដើម៕

តាម vovworld.vn