leftcenterrightdel
ទិដ្ឋភាពទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ AFP / VNA)

មុននេះ នាថ្ងៃទី ៤ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពរបស់មីយ៉ាន់ម៉ា ដោយសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការធ្វើពលប្រហារនៅមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យថ្នាក់ដឹកនាំយោធាដោះលែងអ្នកជាប់ឃុំឃាំងទាំងអស់ រួមមាន លោកស្រី Aung San Suu Kyi ផងដែរ។ គួរបញ្ជាក់ថានាថ្ងៃទី ២៦ ខែកុម្ភៈ មហាសន្និបាតអង្គការសហប្រជាជាតិក៏បានបើកសម័យប្រជុំក្រៅផ្លូវការមួយ ដើម្បីពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា ក្រោមអធិបតីភាពរបស់លោកប្រធាន  Volkan Bozkir ។

បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Christine Schraner Burgener តំណាងឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ៥០ និងអង្គការតំបន់ចំនួន ៨ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះផងដែរ។ លោកស្រី Burgener បានអំពាវនាវសហគមន៍អន្តរជាតិឱ្យរួមដៃគ្នា ដើម្បីដោះស្រាយភាពតានតឹងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ៕

តាម vovworld.vn