leftcenterrightdel
នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga និងរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Hiroshi Kajiyama ចុះហត្ថលេខាលើ RCEP ក្រោមសក្ខីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំប្រទេសសមាជិកផ្សេងៗទៀត (រូបថត៖ AP)

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៨ កុម្ភៈ បានអនុម័តលើសេចក្ដីព្រាងច្បាប់ផ្ដល់សច្ចាប័ន សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) - ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដែលត្រូវបានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ រវាងប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ រួមទាំងប្រទេស សមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូចំនួន៥ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។

គួរបញ្ជាក់ដែរថា RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដោយគ្របដណ្ដប់លើចំនួនប្រជាជនចំនួន ២.២ ពាន់លាននាក់ ស្រូបយក៣០% នៃចំនួនប្រជាជនពិភពលោក និងមាន GDP សរុបជិត ២៧,០០០ ពាន់លានដុល្លាអាមេរិក ស្មើនឹង៣០% GDP សកល។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន ជាផ្លូវការក្នុងរយៈពេល ៦០ ថ្ងៃ គិតចាប់តាំងពីថ្ងៃដែលត្រូវបានផ្ដល់សច្ចាប័នដោយ ប្រទេសអាស៊ានយ៉ាងហោចណាស់ចំនួន ៦ និងប្រទេសមិនមែនសមាជិកអាស៊ានយ៉ាងហោចណាស់ចំនួន៣៕

តាម​ vovworld.vn