ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-កាណាដា (JCC) ដែលទើបតែប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពពោលខាងលើ ដែលអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-កាណាដា នៅខែកញ្ញា ឆ្នាំ២០២០។

leftcenterrightdel
រូបថតឧទាហរណ៍ (chinhphu.vn)

ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងបើកទូលាយថែមទៀតក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ; អភិវឌ្ឍសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs); សុខភាពសាធារណៈ; ចាប់ផ្ដើមអាជីវកម្ម និងនវានុវត្តិន៍; សេដ្ឋកិច្ចឌីជីថល; ការអប់រំ; សមភាពយេនឌ័រ; ស្ត្រី  សន្តិភាព - សន្តិសុខ និងការតភ្ជាប់។

កិច្ចប្រជុំសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការឆ្ពោះទៅការស្ដារឡើងវិញក្រោយជំងឺ Covid-19 និងធានាបាននូវការទទួលវ៉ាក់សាំង ដោយស្មើភាព។ ភាគីទាំងពីរក៏បញ្ជាក់លើសារៈសំខាន់ក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ច និងមានបំណងជម្រុញកិច្ចពិភាក្សាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលជាអាទិភាពសេដ្ឋកិច្ចមួយរបស់ប្រទេស​ប្រ៊ុយណេ​ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២១៕

បកប្រែដោយ Thanh Cong