leftcenterrightdel
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖  TASS)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ថា ការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ និងជាការទទួលខុសត្រូវពិសេសរបស់ពួកគេក្នុងការថែរក្សាសន្តិសុខនិងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិទាំងមូលផងដែរ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីទាំងពីរក៏បានសម្តែងនូវការពេញចិត្តចំពោះការផ្លាស់ប្តូរសារលិខិត ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមករាស្តីពីការសម្រេចបានកិច្ចព្រមព្រៀងពន្យាពេលសម្រាប់សន្ធិសញ្ញាអាវុធយុទ្ធសាស្រ្ត (New START)។ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ភាគីទាំងអស់នឹងបំពេញរាល់នីតិវិធីចាំបាច់ដើម្បីធានាបាននូវសុពលភាពបន្តនៃច្បាប់អន្តរជាតិដ៏សំខាន់នេះ ក្នុងការរឹតត្បិតគ្នាទៅវិញទៅមកលើអាវុធនុយក្លេអ៊ែរផងដែរ៕

តាម vovworld.vn