leftcenterrightdel
ប្រធានាធិបតីបារាំង លោក Emmanuel Macron (រូបថត៖ Twitter/Emmanuel Macron)

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី ២៤ ខែមករា វិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron  បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងថ្ងៃដដែលនោះ។ នេះគឺជាការធ្វើសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងលោក Joe Biden និងលោក Emmanuel Macron ចាប់តាំងពីលោក Joe Biden ចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការកាលពីថ្ងៃទី ២០ ខែមករាកន្លងមក។ នៅក្នុងកិច្ចសន្ទាតាមទូរស័ព្ទនេះ ប្រមុខរដ្ឋបារាំងនិងអាមេរិកបានឯកភាពគ្នាយ៉ាងខ្ពស់លើចក្ខុវិស័យចំពោះបញ្ហាប្រឈមពហុភាគី ដូចជាវិបត្តិនិងសន្តិសុខអន្តរជាតិ។ មេដឹកនាំទាំងពីររូបនេះ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើសកម្មភាពរួមគ្នានៅក្នុងក្របខ័ណ្ឌនៃអង្គការសុខភាពពិភពលោក ជាពិសេសក្នុងការជួយឧបត្ថម្ភដល់បណ្តាប្រទេសក្រីក្រក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងរួមគ្នាធ្វើសកម្មភាពចំពោះសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ាជាពិសេស បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់និងស្ថានភាពនៅលីប៊ីផងដែរ៕

តាម vovworld.vn