ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនោះ សារព័ត៌មានអេហ្ស៊ីបជាច្រើនបានចុះផ្សាយអត្ថបទសរសេរដោយកោតសរសើរចំពោះភាពជោគជ័យដ៏ធំធេងដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងមកក្រោមការដឹកនាំរបស់បក្ស។

leftcenterrightdel
សារព័ត៌មានអេហ្ស៊ីបបានកោតសរសើរសមិទ្ធិផលលេចធ្លោរបស់វៀតណាម

កាសែតអេឡិចត្រូនិក “ព័ត៌មានជនជាតិ” (elWatan News) នាថ្ងៃទី ២៣ មករាបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា "ជោគជ័យរបស់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម នឹងបញ្ជាក់ពីការតំរង់ទិសដៅពង្រឹងទំនាក់ទំនងវៀតណាម - អេហ្ស៊ីប"។ អត្ថបទនេះបានកោតសរសើរប្រទេសវៀតណាមបន្ទាប់ពីរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តគោលនយោបាយ "ផ្លាស់ថ្មី" ដឹកនាំដោយបក្សដែលបានអភិវឌ្ឍទៅជាប្រទេសកំពុងអភិវឌ្ឍ ដែលមានប្រាក់ចំណូលមធ្យម សេដ្ឋកិច្ចទីផ្សារមានភាពស្វាហាប់ ធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លា ល្បឿនកំណើនខ្ពស់ជាបន្តបន្ទាប់ ធានាថាប្រជាជនទាំងអស់គ្នាទទួលបានផលប្រយោជន៍ពីដំណើរការអភិវឌ្ឍន៍។ វៀតណាមបានចូលរួមវិភាគទានដល់អង្គការ និងវេទិកាអន្តរជាតិដ៏សំខាន់ៗជាច្រើន ដោយបានទទួលតំណែងជាច្រើនប្រកបដោយជោគជ័យ។ សមិទ្ធិផលដ៏ធំធេងដែលវៀតណាមសម្រេចបានគឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្ត ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ៕

តាម vovworld