leftcenterrightdel
កិច្ចប្រជុំរបស់ UNDP ស្តីពីអាទិភាពសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណាក់កាល ២០២១-២០២៥

លោកស្រី Kanni Wignaraja ជំនួយការនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គនាយិការង UNDP និងជានាយិកាទទួលបន្ទុកប្រចាំតំបន់អាស៊ី - ប៉ាស៊ីហ្វិក បានអះអាងថា UNDP បន្តគាំទ្រដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំនះផលវិបាកនៃការរាតត្បាត Covid-19 និងការអនុវត្ដគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ប្រតិភូនៃបណ្ដាប្រទេសបានស្នើឲ្យ UNDP ផ្តោតលើការជួយគាំទ្រតំបន់ក្នុងបញ្ហាមួយចំនួនដូចជា ការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជាពិសេសការផ្គត់ផ្គង់វ៉ាក់សាំងក្នុងតម្លៃសមរម្យ ការបង្កលក្ខណៈងាយស្រួលសម្រាប់អង្គការនិងឯកជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងជួយគាំទ្រតំបន់អនុវត្ដគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; ការពារបរិស្ថាន; អនុវត្តការបង្វែរឌីជីថលសម្រាប់អាជីវកម្ម; លើកកម្ពស់កំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រនិងផ្ដល់ជំនួយដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Pham Diep