leftcenterrightdel
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធអារ៉ាប់ (រូបថត៖ vovworld.vn)

ថ្លែងនៅកិច្ចប្រជុំ លោក Pham Hai Anh ឯកអគ្គរដ្ឋទូត ភារធារីវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ដោយមានបទពិសោធន៍ក្នុងរយៈពេល ៧៥ ឆ្នាំរបស់ខ្លួន សហព័ន្ធអារ៉ាប់ (AL) មានសមត្ថភាព និងតួនាទីសមស្របក្នុងការដឹកនាំការខិតខំប្រឹងប្រែងរបស់តំបន់ ជាពិសេសគឺការដោះស្រាយជម្លោះ។ ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងមានបញ្ហាប្រឈមជាច្រើន គប្បីជម្រុញកិច្ចសហប្រតិបត្តិការរវាង AL និងអង្គការសហប្រជាជាតិ រួមទាំងការបង្កើនការផ្លាស់ប្តូរយោបល់រវាង AL និងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិនៅតំបន់មានជម្លោះ និងការិយាល័យតំណាងរបស់អង្គការសហប្រជាជាតិប្រចាំ AL។

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពគោលការណ៍របស់អង្គការសហប្រជាជាតិ ក៏ដូចជាការគោរពឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង៕

បកប្រែដោយ Thuy Anh