leftcenterrightdel
អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ AFP/ vnanet.vn)

អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភអំពីការចែកចាយវ៉ាក់សាំងបង្ការ Covid-19 នៅលើទូទាំងសកលលោក ក្នុងនោះលោកក៏បានគូសបញ្ជាក់ថា ពិភពលោកកំពុងជិតឈានដល់ "ការបរាជ័យខាងសីលធម៌ដ៏ធ្ងន់ធ្ងរ"  ព្រមទាំងដាស់តឿនឱ្យប្រទេស និងក្រុមហ៊ុនផលិតចែកចាយវ៉ាក់សាំងនៅទូទាំងពិភពលោកឱ្យកាន់តែស្មើគ្នា។

ថ្លែងនៅក្នុងកិច្ចប្រជុំ ក្រុមនាយកប្រតិបត្តិប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៨ ខែមករា ប្រមុខអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា យថាទស្សន៍នៃការចែកចាយវ៉ាក់សាំងប្រកបដោយសមភាព គឺកំពុងបង្កប់នូវហានិភ័យដ៏ធ្ងន់ធ្ងរ ក្នុងបរិបទដែលកម្មវិធីចែករំលែកវ៉ាក់សាំង COVAX រំពឹងថានឹងចាប់ផ្តើមចាក់វ៉ាក់សាំង ពីខែកុម្ភៈខាងមុខនេះ៕

តាម vovworld