leftcenterrightdel
កម្លាំងរក្សាសន្តិភាពរបស់ អ. ស. ប ដើរល្បាតនៅទីប្រជុំជន Abyei ប្រទេសស៊ូដង់។ (រូបថតឯកសារ៖ AFP / VNA)

ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ូដង់ SUNA កាលពីថ្ងៃទី ១៧ ខែមករាបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៤៨ នាក់ត្រូវបានស្លាប់ និង ៩៧ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយក្រុមកងសេនាជនប្រដាប់អាវុធនៅទីក្រុង El Geneina រដ្ឋ Darfur ភាគខាងលិច នៃប្រទេសនេះ។

អំពើហឹង្សាបង្ហូរឈាមដែលបានផ្ទុះឡើងនៅថ្ងៃទី ១៦ ខែមករានៅតែបន្តកើតមានឡើងនៅទីក្រុង El Geneina  ដែលបណ្តាលអោយមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរនេះ។ ស្ថានភាពបំរាមគោចរត្រូវបានដាក់នៅរដ្ឋ West Darfur ចាប់ពីថ្ងៃទី ១៦ ខែមករា។ ការវិវត្តន៍ថ្មីៗបំផុតនៅក្នុងតំបន់ Darfur ភាគខាងលិច  បានធ្វើឱ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការប៉ះទង្គិចបង្ហូរឈាមនៅទីនេះ ដូចអ្វីដែលធ្លាប់បានកើតមានឡើងកាលពីឆ្នាំ ២០០៣ ដោយបង្កឲ្យមនុស្សជាង ៣០ ម៉ឺននាក់បាត់បង់ជីវិត៕

តាម​ vovworld.vn