leftcenterrightdel
រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza ថ្លែងនៅទីក្រុងការ៉ាកាសការថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

ថ្លែងនៅក្នុងសិក្ខាសាលាអាស៊ានដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញនៅរដ្ឋធានីការ៉ាកាស រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា លោក Arreaza បានរំលឹកនូវសំណើផ្លូវការរបស់វេណេស៊ុយអេឡាកាលពីដើមឆ្នាំនេះ ស្តីពីការ “ក្លាយជាផ្នែកមួយនៃសន្ធិសញ្ញា TAC” ។

លោកក៏បានមានប្រសាសន៍ថា នេះគឺជាជំហានសំខាន់មួយសម្រាប់វេណេស៊ុយអេឡា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូកាន់តែជិតស្និទ្ ធនិងមានប្រសិទ្ធភាពថែមទៀតជាមួយអាស៊ាន។

យោងតាមរដ្ឋមន្រ្តីការបរទេសលោក Arreaza បានឲ្យដឹងថា បើនិយាយអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី វ៉េណេស៊ុយអេឡាតែងតែរក្សាទំនាក់ទំនងពិសេសជាមួយប្រទេសសមាជិកអាស៊ានទាំង ១០ ព្រមទាំងអះអាងថានឹងមានផែនការទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៊ាននីមួយៗនាពេលឆាប់ៗ បន្ទាប់ពីវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ ចំពោះការធ្វើដំណើរតាមជើងអាកាសអន្តរជាតិត្រូវបានបន្ធូរបន្ថយផងដែរ៕

តាម vovworld.vn