leftcenterrightdel
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen  (រូបថត៖ vnanet.vn)

ថ្លែងនៅឯសភាអឺរ៉ុប លោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា EU នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ប៉ុន្តែលោកស្រីបានព្រមានថា ទីក្រុងឡុងដ៍ ត្រូវតែយល់ព្រមនឹងច្បាប់ពាណិជ្ជកម្មប្រកបដោយសមភាព។ លោកស្រីក៏បានបញ្ជាក់ថា រាល់កិច្ចព្រមព្រៀង ដែលសម្រេចបានរវាងភាគីទាំងពីរ មិនត្រូវបង្កមហន្តរាយដល់ទីផ្សារអឺរ៉ុបរួម ដែលត្រូវបានគេចាត់ទុកថាជា “ទ្វារការពារ” ដើម្បីភាពរុងរឿងនិងភាពសម្បូរធូរធាររបស់ទ្វីបនេះឡើយ។

យោងតាមប្រធាន EC បានឲ្យដឹងថា នាបច្ចុប្បន្ន មានរយៈពេលខ្លីណាស់សម្រាប់ភាគីទាំងពីរធ្វើការពិភាក្សានិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ មុនពេលអង់គ្លេសចាកចេញពីទីផ្សារអឺរ៉ុបរួមជាផ្លូវការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១៕

តាម vovworld.vn