កាសែតអេឡិចត្រូនិច The Australian Financial Review បានឲ្យដឹងថា ក្នុងបទសម្ភាសន៍ជាមួយកាសែតនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក Simon Birmingham បានមានប្រសាសន៍ថា៖ អូស្ត្រាលីអបអរសាទរប្រទេសមួយចំនួននៅលើពិភពលោកចូលរួមកិច្ចព្រមព្រៀង CPTPP។

leftcenterrightdel
លោក Simon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្ត្រាលី (ខាងស្តាំ) ស្វាគមន៍ចំពោះបណ្តាប្រទេសផ្សេងទៀត រួមទាំងប្រទេសចិនផងដែរក្នុងការចូលរួមកិច្ចព្រមព្រៀង CPTPP  (រូបថត៖ Alex Ellinghausen)

លោករដ្ឋមន្ត្រី Simon Birmingham បានបញ្ជាក់ថែមទៀតថា “កិច្ចព្រមព្រៀង CPTPP គឺជាវេទិកាបើកចំហរ ជាទីកន្លែងដែលសមាជិកថ្មីនឹងត្រូវចូលរួមក្នុងការបំពេញតាមស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀង និងទទួលបានការឯកភាពគ្នាពីប្រទេសសមាជិកដទៃទៀត”។

រីឯសមាជិកសភា Ted O'Brien ដែលជាប្រធានគណៈកម្មការស៊ើបអង្កេតនៃសភាអូស្ត្រាលី ស្តីពីការពង្រីកសមាជិកនៃកិច្ចព្រមព្រៀងនេះបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Simon Birmingham បានអបអរសាទរចំពោះសមភាគីចិន ដែលធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីគំនិតនេះ៕

តាម vovworld