leftcenterrightdel
រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Lee In-young (រូបថត៖ TTXVN)

លោក Lee In-young បានថ្លែងដូច្នេះនៅក្នុងវេទិកាពិភាក្សាស្ដីពីរបៀបធ្វើប្រក្រតីភាពនៃបណ្តាញទំនាក់ទំនងរបស់ប្រទេសកូរ៉េទាំងពីរ ដែលត្រូវកាត់ផ្ដាច់តាំងពីពេលដែលកូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងនៅទីរួមស្រុកព្រំដែន Kaesong កាលពីខែមិថុនា ដើម្បីតបតវិញសកម្មភាពចែកខិតប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាងឆ្លងកាត់ព្រំដែនពីភាគីកូរ៉េខាងត្បូង។ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានលើកសំណើរឱ្យបើកការិយាល័យតំណាងនៅទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងនៃប្រទេសទាំងពីរ ឬបើកការិយាល័យទំនាក់ទំនងមិនត្រឹមតែនៅ Kaesong ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតំបន់ផ្សេងៗទៀត រួមមាន Sinuiju  Rajin និង Sonbong ផងដែរ៕

តាម vovworld.vn