leftcenterrightdel
លោកឧត្តមសេនីយ៍ឯក David Berger មេបញ្ជាការកងទ័ពម៉ារីនអាមេរិក (ឆ្វេង) និងនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga (រូបថត៖ Charly Triballeau / AP)

នៅក្នុងកិច្ចពិភាក្សាការងារ នៅទីក្រុងតូក្យូកាលពីថ្ងៃទី ១៨ វិច្ឆិកា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បានវាយតម្លៃថា បរិយាកាសសន្តិសុខនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក កាន់តែអស្ថិរភាព ហើយតាមនោះលើកប្រដែតពីសារៈសំខាន់របស់ជប៉ុន និងអាមេរិកក្នុងការធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះ។ ដោយយល់ស្របនឹងទស្សនៈនេះ លោកឧត្តមសេនីយ៍ Berger បានចាត់ទុកថា  ប្រទេសទាំងពីរបានបង្ហាញពីកម្លាំងចម្រុះនៃទំនាក់ទំនងសម្ព័ន្ធមិត្ត និងសម្របសម្រួលនៅក្នុងបញ្ហានៅតំបន់ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ លើលទីនេះទៅទៀត ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរអំពីស្ថានភាពនៅសមុទ្រខាងកើត សមុទ្រ Hoa Tung និងដំណើរការបំលាស់ទីតាំងមូលដ្ឋានទ័ពអាកាស Futenma នៅអូគីណាវ៉ាផងដែរ៕

តាម vovworld.vn