កិច្ចប្រជុំត្រូវបានរៀបចំដល់ថ្ងៃទី១៩ ខែវិច្ឆិកា ដោយសមាគមធុរកិច្ច និងវិនិយោគ វៀតណាម - កូរ៉េខាងត្បូង (VKBIA) និងក្រសួងសហគ្រាសធុនល្មមតូចនិងចាប់ផ្ដើមធ្វើអាជីវកម្មរបស់កូរ៉េខាងត្បូង។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ (រូបថត៖ cand.com.vn)

កិច្ចប្រជុំត្រូវបានរៀបចំក្នុងបំណងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសហគ្រាសកូរ៉េខាងត្បូង និងសហគ្រាសអាស៊ានក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកំព្យូទ័រពពក ជម្រុញការបង្វែរឌីជីថល បច្ចេកវិទ្យាឌីជីថល។ ក្នុងកិច្ចប្រជុំ តំណាងទាំងឡាយបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការ ជម្រុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្មរវាងក្រុមហ៊ុនសេវាកម្មសូហ្វវែរ (SaaS) នានាក្នុងតំបន់។ តំណាងទាំងឡាយក៏បានផ្ដល់យោបល់ស្ដីពីគម្រោងផ្លាស់ថ្មីដែលកំពុងអនុវត្តនៅលើពិភពលោក ដោយផ្តោតទៅលើវិស័យ SaaS ការអភិវឌ្ឍនិងជួយគាំទ្រការបង្វែរឌីជីថលឲ្យសមស្របនឹងគោលដៅស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចនៅបច្ចុប្បន្ន និងក្រោយជំងឺ Covid-19៕

បកប្រែដោយ Thuy Anh