leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ Ghana News)

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ (ICRC) លោក Peter Maurer បានប្រកាសព្រឹត្តិការណ៍នេះថាជា“ជ័យជំនះសម្រាប់មនុស្សជាតិនិងសន្យាអនាគតប្រកបដោយសុវត្ថិភាព” ។

រីឯនៅលើបណ្តាញសង្គម Twitter យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអង្គការសហប្រជាជាតិអនុម័តលើសន្ធិសញ្ញា TPNW និងទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៧ ក៏បានប្រកាសថា ប្រទេសហុងឌុរ៉ាសបានក្លាយជាប្រទេសទី ៥០ ក្នុងការផ្តល់សច្ចាប័នលើសន្ធិសញ្ញា TPNW ដែលធ្វើឱ្យសន្ធិសញ្ញានេះចូលជាធរមាននិងបង្កើតព្រឹត្តិការណ៍ “ប្រវត្តិសាស្ត្រ” ផងដែរ៕

តាម vovworld.vn