នៅក្នុងកិច្ចប្រជុំ លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានមានប្រសាសន៍ថា ប្រសិនបើមិនត្រូវបានដោះស្រាយ និងគ្រប់គ្រងបានល្អនោះ អស្ថិរភាពនាពេលថ្មីៗនេះនៅក្នុងឈូងសមុទ្រពែរ្សនឹងបង្កឱ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន និងវិបត្តិមនុស្សធម៌ផ្សេងទៀតនៅក្នុងតំបន់ដូចជាប្រទេសស៊ីរី យេម៉ែន លីប៊ី ប៉ាឡេស្ទីន និងលីបង់។ លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានអះអាងថា វៀតណាម ជានិច្ចកាលមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងអស់នៅឈូងសមុទ្រពែរ្ស និងមជ្ឈិមបូព៌ា ព្រមទាំងប្តេជ្ញាត្រៀមខ្លួនជាស្រេចចូលរួមវិភាគទានយ៉ាងសកម្មដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់នេះ។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Minh Khoi (រូបថត៖ vnanet.vn)

* នៅថ្ងៃដដែល លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថាស្តីពីតួនាទីសំខាន់នៃនីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការធានាសិទ្ធិមនុស្ស ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ នៅឯកិច្ចប្រជុំគណៈកម្មាធិការច្បាប់ (គណៈកម្មាធិការទី ៦) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥។

លោកឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានអះអាងថា ច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិគឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យប្រទេសនានាគោរពគោលការណ៍នៃការដោះស្រាយជម្លោះអន្តរជាតិ លើកកម្ពស់តួនាទីរបស់តុលាការអន្តរជាតិ និងយុត្តាធិការអន្តរជាតិ ក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី និងជំរុញការគោរពនីតិរដ្ឋនៅកម្រិតអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមប្តេជ្ញាបន្តរួមចំណែកជាវិជ្ជមាន និងមានទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសដទៃទៀត ដើម្បីពង្រឹងនីតិរដ្ឋនៅថ្នាក់ជាតិ និងអន្តរជាតិ៕

បកប្រែដោយ Thanh Cong