leftcenterrightdel
រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo (រូបថត៖  AFP/TTXVN)

រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo បានមានប្រសាសន៍ថា ប្រទេសទាំងអស់ដែលស្វែងរកសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គួរតែជៀសវាងការដោះដូរអាវុធជាមួយអ៊ីរ៉ង់។

ការព្រមានដូចពោលខាងលើនេះ ត្រូវបានធ្វើឡើងចំពេលដែលបទបញ្ជាហាមប្រាមលក់អាវុធធម្មតាទៅឲ្យអ៊ីរ៉ង់ បានបញ្ចប់សុពលភាពចាប់ពីថ្ងៃទី ១៨ ខែតុលា។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើការពន្យារពេលការហាមឃាត់អាវុធចំពោះអ៊ីរ៉ង់ ប៉ុន្តែសំណើខាងលើនេះ ត្រូវបានច្រានចោល ហើយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ជាឯកតោភាគីផងដែរ៕

តាម vovworld.vn